ព័ត៌មានថ្មីៗ
សូមស្វាគមន៍
គេហទំព័រនេះត្រូវបានចងក្រងឡើងដើម្បីឆ្លុះបញ្ចាំងពីសកម្មភាព រចនាសម្ព័ន្ធដឹកនាំលិខិតបទដ្ឋានគតិយុត្ដស្ដង់ដាគណនេយ្យ ស្ដង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនិងស្ដង់ដា សវនកម្មនានាដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសអនុម័តឱ្យអនុវត្តតាមការស្នើសុំពីក្រុមប្រឹក្សាជាតិគណនេយ្យ។ គេហទំព័រនេះនឹងក្លាយទៅជាឧបករណ៍ដ៏ចាំបាច់សម្រាប់ជួយ ដល់អ្នកប្រើប្រាស់នានានៅក្នុងការងារធុរកិច្ច ការងារសិក្សា និងការងារស្រាវជ្រាវ ដើម្បីបានយល់ពីទស្សនាទាននៃការរៀបចំគណនេយ្យនិងសវនកម្មនៅកម្ពុជា និងការវិវត្ដរបស់វិស័យនេះទៅអនាគត។
ទស្សនវិស័យ
ក្រុមប្រឹក្សាជាតិគណនេយ្យជានិយ័តករមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ពង្រឹង និងជំរុញការអភិវឌ្ឍ វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ព្រមទាំងជំរុញការអនុវត្ដច្បាប់ និងស្តង់ដាគណនេយ្យ និង សវនកម្មកម្ពុជា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និងការទទួលខុសត្រូវ ចំពោះ វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។
បេសកកម្ម
ក.ជ.គ. បំពេញការងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងនិងអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម តាមរយៈការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ និងការវាយតម្លៃនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។