 រចនាសម្ព័ន្ធស្ថាប័ន
 រចនាសម័្ពន្ធនៃការគ្រប់គ្រង
 ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ
 ឯកឧត្ដម ប៊ូ ថារិន អគ្គលេខាធិការ
 លោក ជា ចាន់ថា អគ្គលេខាធិការរង
 លោក សេង តុលា អគ្គលេខាធិការរង
 លោក ជេន ផាត អគ្គលេខាធិការរង
 លោកស្រី នាន បូនី អគ្គលេខាធិការរង
 នាយកដ្ឋាននៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ
 នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ
បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន ក.ជ.គ លើការងាររដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ផែនការថវិការ និងពត៌មានវិទ្យា ដោយមានភារកិច្ចដូចតទៅ៖ |
|
- |
រៀបចំគោលនយោបាយបុគ្គលិក គ្រប់គ្រង និងជ្រើសរើសបុគ្គលិក |
|
- |
រៀបចំតារាងបៀវត្ស និងប្រាក់ឧបត្ដមនានារបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមប្រឹក្សាជាតិគណនេយ្យ |
|
- |
គ្រប់គ្រងកិច្ចការរដ្ឋបាល និងចាត់ចែងការងារពិធីការរបស់ ក.ជ.គ |
|
- |
រៀបចំផែនការការងារ របស់ប្រធាន ក.ជ.គ និងអគ្គលេខាធិការ ក.ជ.គ |
|
- |
ផ្គត់ផ្គង់និងគ្រប់គ្រងរាល់សម្ភារៈបរិក្ខារ |
|
- |
ទទួលបន្ទុកការងារទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ |
|
- |
អនុវត្តនិងគ្រប់គ្រងការងារ គណនេយ្យ និងហិរញ្ញវត្ថុ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ |
|
- |
រៀបចំ និងគ្រប់គ្រងផែនការថិវិការ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ |
|
- |
រៀបចំនិងគ្រប់គ្រងផ្នែកបច្ចេកទេសព័ត៌មានវិទ្យា ។ |
 នាយកដ្ឋានអនុលោមភាព និងត្រួតពិនិត្
បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន ក.ជ.គ លើការងារអនុលោមភាព ការជំរុញការអនុវត្តច្បាប់និងបទបញ្ញាត្តិ ពាក់ព័ន្ធ ការគ្រប់គ្រងអញ្ញាបណ្ណប្រកមវិជ្ជាជីវៈគណនយ្យ និងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម និងការត្រួតពិនិត្យគុណភាពសវនកម្មដោយមានភារកិច្ចដូចតទៅ៖ |
|
- |
គ្រប់គ្រងកចិ្ចការត្រួតពិនិត្យអនុលោមភាពនៃការអនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន |
|
- |
គ្រប់គ្រងអជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងអជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម |
|
- |
គ្រប់គ្រងការត្រួតពិនិត្យ និងវាយតម្លៃគុណភាពគណនេយ្យនិងសវនកម្ម |
|
- |
អនុវត្តការត្រួតពិនិត្យលើអនុវលោមភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត |
|
- |
អនុវត្តការផ្ដល់ ការបន្តសុពលភាព ការព្យួរ និងការដកហូតអជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម |
|
- |
ធ្វើអធិការកិច្ចគុណភាពគណនេយ្យ និងសវនកម្ម |
|
- |
ត្រួតពិនិត្យ និងតម្កល់របាយការណ៏ហិរញ្ញវត្ថុរបស់សហគ្រាស់និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ |
|
- |
ពិនិត្យនិងស្នើយោបល់ដើម្បីចាត់វិធានការពិន័យ និងវិធានការចាំបាច់នានា ចំពោះបុគ្គលដែលបំពានច្បាប់និងបទបញ្ញាត្តិពាក់ព័ន្ធ ព្រមទាំងការអនុវត្តការផាកពិន័យអន្តរការណ៍ |
|
- |
ចូលរួមផ្ដល់យោបល់បច្ចេកទេសលើលស្តង់ដារសវកម្មនិងការអះអាង ស្តង់ដាគុណភាពសវនកម្ម និងក្រមសិលធម៌វិជ្ជាជីវៈ ព្រមទាំងស្តង់ដាពាក់ព័ន្ធផ្សេងៗទៀត |
|
- |
ចូលរួមរៀបចំតាក់តែងសេច្ចក្ដីព្រាងច្បាប់និងបទបញ្ញាត្តិនានា លើសំណើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងនឹងការត្រួតពិនិត្យ និងអុនលោមភាពគណនេយ្យនិងសវនកម្ម |
|
- |
សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសនៃការប្រកបអាជីវកម្មគណនេយ្យនិងសវនកម្មព្រមទាំងចូលរួមចំណែកកំណត់វិធាន នីតិវិធី និងចាត់វិធានការទប់ស្កាត់និងការបង្រ្កាបការសម្អាតប្រាក់និងហិរញ្ញ ប្បទាន ភេរវកម្ម ។ |
 នាយកដ្ឋានកិច្ចការច្បាប់
បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន ក.ជ.គ លើការងារនីតិកម្មវិវាទ ស្ថិតិ និងកិច្ចការអន្តរជាតិដោយមានភារកិច្ចដូចតទៅ៖ |
|
- |
គ្រប់គ្រងកិច្ចការច្បាប់ និងសម្របសម្រួលការងារនីតិកម្មក្នុង ក.ជ.គ |
|
- |
សិក្សាស្រាវជ្រាវ និងប្រមូលចងក្រងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលគំរូ តាមវិស័យជំនាញក្នុងសមត្ថកិច្ចរបស់ ក.ជ.គ |
|
- |
ចូលរួមត្រួតពិនិត្យ និងតាមដានការអនុវត្តច្បាប់និងបទបញ្ញាត្តិពាក់ព័ន្ធនិងវិស័យគណនេយ្យ និងសវនកម្មជាមួយនាយកដ្ឋានពាក់ព័ន្ធនានា |
|
- |
ពិនិត្យសង្គតិភាពនីត្យានុកូលភាពនិងសុខដុមភាពនៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលជាសម្ថកិច្ចរបស់ ក.ជ.គ |
|
- |
ផ្ដល់មតិប្រឹក្សាច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធរួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ |
|
- |
ការពារផល់ប្រយោជន៏ខាងផ្លូវច្បាប់របស់ ក.ជ.គ នៅចំពោះមុខស្ថាប័នដទៃទៀត រួមទាំងតុលាការ |
|
- |
រៀបចំបែបបទ និងធ្វើសំណើចាត់វិធានការនានា ចំពោះអ្នកបំពានច្បាប់គណនេយ្យ និងសវនកម្ម និងបទបញ្ញាតិពាក់ព័ន្ធ |
|
- |
សម្របសម្រួល និងដោះស្រាយការតវ៉ាដែលកើតមានក្នុងវិស័យគណនេយ្យនិងសវនកម្ម |
|
- |
គ្រប់គ្រងការងារស្ថិតិនៃវិវាទនិងអំពើ់ល្មើស |
|
- |
គ្រប់គ្រងកិច្ចការអន្តរជាតិ និងចូលរួមក្នុងកិច្ចអភិវឌ្ឍនីតិកម្មក្នុងវិស័យគណនេយ្យ និងសវនកម្មក្នុងក្របខ័ណ្ឌ ជាតិ តំបន់ និងអន្តរជាតិ ។ |
 នាយកដ្ឋានបច្ចេកទេស
បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន ក.ជ.គ លើការងារស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម និងស្តង់ដារពាក់ព័ន្ធប្រហាក់ប្រហែល ព្រមទាំងការងារអភិវឌ្ឍវិជ្ជាជីវៈ និងបណ្ដុះបណ្ដាល ដោយមានភារកិច្ចដូចតទៅ៖ |
|
- |
រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ ក.ជ.គ |
|
- |
សិក្សា និងស្រាវជ្រាវ អំពីការវិវឌ្ឍនៃស្តង់ដាគណនេយ្យ និងសវនកម្ម |
|
- |
រៀបចំតាក់តែងសេចក្ដីព្រាងស្តង់ដាគណនេយ្យ និងសវនកម្ម តាមកាលកំណត់របស់ ក.ជ.គ |
|
- |
រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើបច្ចេកទេសស្តង់ដាគណនេយ្យ និងសវនកម្មជាមួយភាគីពាក់ព័ន្ធ |
|
- |
ចូលរួមជាមួយស្ថាប័នតំបន់ និងអន្តរជាតិក្នុងការងាររៀបចំ និងអភិវឌ្ឍស្តង់ដាគណនេយ្យ និងសវនកម្ម |
|
- |
ពិនិត្យ និងផ្ដល់យោបល់លើការងារស្តង់ដាគណនេយ្យនិងសវនកម្មក្នុងក្របខ័ណ្ឌអន្តរជាតិ |
|
- |
រៀបចំការផ្សព្វផ្សាយពីខ្លឹមផ្សារនៃស្តង់ដាគណនេយ្យនិងសវនកម្ម ដោយសហការជាមួយនាយកដ្ឋានជំនាញផ្សេងៗទៀតរបស់អគ្គលេខាធិការដ្ឋាន ក.ជ.គ |
|
- |
បកស្រាយអំពីបច្ចេកទេសស្តង់ដាគណនេយ្យ និងសវនកម្មដល់ភាគីពាក់ព័ន្ធ |
|
- |
ជំរុញការអនុវត្តស្តង់ដាគណនេយ្យ និងសវនកម្ម នៅព្រះរាជាណាចក្រកម្ពុជា |
|
- |
រៀបចំលិខិតបដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់ដាក់អោយអនុវត្តស្តង់ដាគណនេយ្យ និងសវនកម្ម ឬការធ្វើវិសោធនកម្មនានា ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធផ្សេងៗទៀតរបស់ ក.ជ.គ |
|
- |
ធ្វើជាសេនាធិការលើបច្ចេកទេសស្តង់ដាពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្មជូនអគ្គលេខាធិការដ្ឋាន ក.ជ.គ |
|
- |
រៀបចំ សម្របសម្រួល និងគ្រប់គ្រងកម្មវិធីអប់រំ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ ។ |
|