កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្ដីព្រាងក្របខណ្ឌទស្សនាទានសម្រាប់រាយការណ៍ហិរញ្ញវត្ថុសាធារណៈកម្ពុជា

កាលបរិច្ឆេទ៖ 14-06-2020 11:29 PM

នៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ

បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្ដីព្រាងក្របខណ្ឌទស្សនាទានសម្រាប់រាយការណ៍ហិរញ្ញវត្ថុសាធារណៈកម្ពុជា ជាមួយស្ថាប័នសាធារណៈពាក់ព័ន្ធដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ។