កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក នៅទីធ្លានៃវិទ្យាល័យបាក់ទូក ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១៦៨ គ្រួសារ ដែលរស់នៅក្នុងសង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា ដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ (COVID-19) ។
ដោយក្នុងមួយគ្រួសារទទួលបាន៖
១.អង្ករចំនួន ២៥គីឡូ
២.ទឹកសុីអុីវ ១យួរ
៣.ទឹកត្រី ១យួរ
៤.ប្រេងឆា ១ដប
៥.សាប៊ូដុសខ្លួន ១ដុំ
៦.មី១កេះ
៧.ថវិការចំនួន ២មុឺនរៀល
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានធ្វើការអំពាវនាវ និងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយរួមគ្នាអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសខ្លួនពីការឆ្លងជំងឺរាតត្បាតនដ៏កាចសាហាវនេះ។