កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តការងារគណនេយ្យ និងសវនកម្ម និង ក្រមសីលធម៌វជ្ជាជីវៈ

កាលបរិច្ឆេទ៖ 5-04-2018 03:42 AM

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គណនេយ្យ បានដឹកនាំកិច្ចប្រជុំ ពិភាក្សា អំពីការអនុវត្តការងារគណនេយ្យ និងសវនកម្ម និង ក្រមសីលធម៌វជ្ជាជីវៈ ដោយមានការចូលរួមពី វិទ្យាស្ថានគណនេយ្យករ និងសវករកម្ពុជា (KICPAA),ក្រុមហ៊ុន PWC Cambodia, ក្រុមហ៊ុន Deloitte Cambodia, ក្រុមហ៊ុន KPMG Cambodia, ក្រុមហ៊ុន EY Cambodia, ក្រុមហ៊ុន BDO Cambodia, ក្រុមហ៊ុន HRDP & Associates Co.,Ltd, ក្រុមហ៊ុន Crowe Horwath (KH) Ltd ព្រមទាំង ថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨ :៣០ នាទីព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាជាតិ គណនេយ្យ នៃទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ