សិក្ខាសាលាអន្ដរជាតិស្ដីពី "បច្ចុប្បន្នភាពនៃក្រមសីលធម៌វិជ្ជាជីវៈ" និង "ការច្របាច់បញ្ចូលគ្នានិងការទិញក្រុមហ៊ុន"

កាលបរិច្ឆេទ៖ 29-11-2018 09:55 PM

នាថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វេ  ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគណនេយ្យជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគណនេយ្យ។