កិច្ចប្រជុំពិភាក្សាបន្ថែមលើ"ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញាត្តិពាក់ព័ន្ធ"

កាលបរិច្ឆេទ៖ 4-02-2021 01:50 AM

ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ ក.ជ.គ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ថែម លើ"ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញាត្តិពាក់ព័ន្ធ" ដើម្បីឆ្លើយតបទៅនឹកការស្នើសុំរបស់វេទិកាសាកលស្ដីពីតម្លាភាពនឹងការផ្លាស់ប្ដូរព័ត៌មានដើម្បីគោលបំណងពន្ធ (Global Forum) ពាក់ព័ន្ធនឹង “ការតម្រូវឱ្យរក្សាទុកបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនដែលត្រូវបានរំលាយរួចហើយក្នុងរយៈពេលយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំ ” ដោយមានវត្តមានថ្នាក់ដឹកនាំ តំណាងពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រុមប្រឹក្សាជាតិគណនេយ្យ និងស្ថាប័នទាំង២។