កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ(ក.ជ.គ)

កាលបរិច្ឆេទ៖ 29-01-2019 03:54 AM

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ(ក.ជ.គ)ដើម្បីវាស់វែងពីការអនុវត្តការងារកន្លងមក និងបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួនសម្រាប់ឆ្នាំបន្ទាប់អោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព។ កិច្ចប្រជុំនេះដឹកនាំដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ សហវ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យទាំងអស់ កាលពីវេលាព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។