សេចក្តីជូនដំណឹងស្តីពី បច្ចុប្បន្នភាពនៃក្របខ័ណ្ឌទស្សនទានសម្រាប់រាយការណ៍ហិរញ្ញវត្ថុ

កាលបរិច្ឆេទ៖ 6-02-2019 08:16 PM

ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់គ្រប់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ និងសវនករឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិគណនេយ្យ បានរៀបចំនូវឯកសារប្រៀបធៀបរវាងក្របខ័ណ្ឌទស្សនទានសម្រាប់រាយការណ៍ហិរញ្ញវត្ថុ កំណែឆ្នាំ​២០១៨ និង ឆ្នាំ២០១០ សម្រាប់ការយល់ដឹងបន្ថែមអំពីចំណុចដែលបានកែប្រែ និងបន្ថែមថ្មី។

ក្របខ័ណ្ឌទស្សនទាននេះនឹងជួយដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការអភិវឌ្ឍគោលនយោបាយគណនេយ្យ នៅពេលដែលពុំមានស្តង់ដាគណនេយ្យជាក់លាក់ណាមួយសម្រាប់អនុវត្ត លើសពីនេះវានឹងជួយដល់ភាគីពាក់ព័ន្ធ អាចយល់ដឹងកាន់តែច្បាស់ពីស្តង់ដាគណនេយ្យផងដែរ។