កិច្ចប្រជុំក្រុមប្រឹក្សាជាតិគណនេយ្យលើកទី៩ អាណត្តិទី៥

កាលបរិច្ឆេទ៖ 28-02-2019 09:32 PM

 នាថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ​ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ដោយមានការចូលរួមពីសមាជិក្រុមប្រឹក្សាជាតិគណនេយ្យ លើរបៀបវារៈចំនួន ៣៖ ១. ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅលើច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ២. ពិភាក្សា និងសម្រេច លើសេចក្ដីព្រាងប្រកាសស្ដីពី លក្ខខណ្ឌ និងនិតិវិធីនៃការផ្ដល់អជ្ញាបណ្ណប្រកបវិជ្ជាជីវៈ គណនេយ្យ និងសវនកម្ម ៣. សេចក្ដីរាយការណ៍អំពី លទ្ធផលនៃការអនុ​វត្តការងាររបស់ក្រុមប្រឹក្សាជាតិគណនេយ្ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ