កិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ អាណត្តិទី៥

កាលបរិច្ឆេទ៖ 21-03-2019 03:40 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានដឹកនាំកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ អាណត្តិទី៥ ដែលមានរបៀបវារៈ ២ សំខាន់ៗគឺ៖
១. ពិនិត្យ ពិភាក្សា និងសម្រេច លើសេចក្ដីព្រាងប្រកាសស្ដីពី លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម
២. ពិនិត្យ ពិភាក្សា និងសម្រេច លើសេចក្ដីព្រាងប្រកាសស្ដីពីកាតព្វកិច្ច ដាក់របាយការណ៏ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។