វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តសៀវភៅណែនាំសវនកម្ម ដល់សវនករមកពីក្រុមហ៊ុនសវនកម្មក្នុងស្រុក។

កាលបរិច្ឆេទ៖ 12-07-2019 10:10 AM

នាថ្ងៃព្រហស្បត៍ ១០កើត ខែអាសាឍ ឆ្នាកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូ​វនឹងថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០១៩   លោក សេង តុលា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី​​ តាយី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជេីញបេីកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តសៀវភៅណែនាំសវនកម្ម ដល់សវនករមកពីក្រុមហ៊ុនសវនកម្មក្នុងស្រុក។