ក្រុមប្រឹក្សាជាតិគណនេយ្យ បានរៀបចំកិច្ចប្រជុំជាមួយជំនាញាការបារាំង

កាលបរិច្ឆេទ៖ 15-07-2019 10:58 PM

នៅព្រឹក ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យ បានរៀបចំកិច្ចប្រជុំដែលដឹកនាំដោយ លោក សេង តុលា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី   តាយី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងជំនាញាការបារាំងលោក JEAN-LUC PAIN (TOR 2) និងលោក DAVID LITVAN (TOR 2 and 3) ដើម្បីពិភាក្សាអំពី "ការវិភាគគម្លាតស្ដីពីនីតិវិធីអនុវត្តន៍ថវិការ និងការត្រួតពិនិត្យតាមរយៈក្របខ័ណ្ឌច្បាប់ (អនុក្រឹត្យលេខ ៨១ និងមាត្រា ៨២)" និង "ស្តង់ដារគណនេយ្យ"