កិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ អាណត្តិទី ៥

កាលបរិច្ឆេទ៖ 27-08-2019 10:45 PM

នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ បានដឹកនាំកិច្ចប្រជុំលើកទី ១៤ របស់ក្រុមប្រឹក្សាជាតិគណនេយ្យ អាណត្តិទី ៥ នៅសាលប្រជុំក្រុមប្រឹក្សាជាតិគណនេយ្យ អគារ “ក” ជាន់ទី ១ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី “កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ”។
២. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី “ការកំណត់ការិយបរិច្ឆេទគណនេយ្យចំពោះសកម្មភាពដែលមានលក្ខណៈពិសេស”។
៣. បញ្ហាផ្សេងៗ។