សេចក្ដីជូនដំណឹង ស្ដីពី "ការវិវឌ្ឍនៃស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ចេញផ្សាយដោយក្រុមប្រឹក្សាស្ដង់ដាគណនេយ្យអន្តរជាតិ"

កាលបរិច្ឆេទ៖ 11-10-2019 03:06 AM

ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់គ្រប់សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ សវនករ និងសាធារណជនទូទៅ ឱ្យបានជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាស្ដង់ដាគណនេយ្យអន្តរជាតិ (International Accounting Standards Board) ដែលជាស្ថាប័នឯកជនក្នុងការអភិវឌ្ឍ និងអនុម័តលើស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ បានចេញផ្សាយសេចក្ដីព្រាងនៃការកែសម្រួលស្ដង់ដាគណនេយ្យអន្តរជាតិមួយចំនួន (ដូចមានក្នុងតារាងភ្ជាប់ជាឧបសម្ព័ន្ធ) ដើម្បីទទួលបានមតិយោបល់ ពីប្រទេសដែលជាសមាជិករបស់ក្រុមប្រឹក្សាស្ដង់ដាគណនេយ្យអន្តរជាតិ។

ទាញយកឯកសារៈ
https://bit.ly/33knmFz
https://bit.ly/2pdFqlW