នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.​ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិគណនេយ្យបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីវឌ្ឍនភាពនៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី​​ តាយី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កាលបរិច្ឆេទ៖ 5-02-2020 02:19 AM